ថ្ងៃឈប់សម្រាក​បុណ្យជាតិ

ថ្ងៃឈប់សម្រាក​បុណ្យជាតិ

គ្រប់សាខានៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នឹងធ្វើការថ្ងៃឈប់សម្រាកក្នុងអំឡុងពិធីបុណ្យប្រពៃណីជាតិនានាដូចរៀបរាប់ខាងក្រោម។ យ៉ាងណាមិញ​ លោកអ្នកនៅតែអាចទាក់ទងមកកាន់ក្រុមការងារផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ​ សម្រាប់រាល់សំណួរ ចម្ងល់ ឬ​ បញ្ហានានាទាក់ទិននឹងផលិតផល និងសេវាកម្មរបស់ អម្រឹត។

ថ្ងៃឈប់សម្រាកបុណ្យជាតិ ២០២២
០១ មករា ទិវាចូលឆ្នាំសកល​
០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
០៨​ មីនា​ ទិវាអន្តរជាតិនារី
១៤-១៥-១៦  មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក
០១ ឧសភា​ ទិវាពលកម្មអន្តរជាតិ
១៤ ឧសភា​ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
១៥​ ឧសភា ពិធីបុណ្យ វិសាខបូជា
១៩ ឧសភា ព្រះពិធីច្រត់ព្រះនង្គ័ល
១៨ មិថុនា ព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ
២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
២៤-២៥-២៦ កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
​​​​​​​"ព្រះបរមរតនកោដ្ឋ"
២៩ តុលា ព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
០៧-០៨-០៩ ​​​វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ​ អកអំបុក
០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ