អម្រឹត មានទស្សនៈ និងបេសកកម្មសង្គមយ៉ាងច្បាស់លាស់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលទស្សនៈ និងបេសកកម្មនេះ ផ្តោតការយកចិត្តទុកដាក់ចំពោះការផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិក អតិថិជន និងជាពិសេសគិតគូរអំពីផលប៉ះពាល់បរិស្ថាន។ ក្រោយការអនុវត្តបេសកកម្មសង្គមរបស់ខ្លួនរយៈពេលបីត្រីមាស ក្នុងឆ្នាំ២០១៩ នេះ អម្រឹត សម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ដូចខាងក្រោម៖
ការយកចិត្តទុកដាក់ចំពោះបុគ្គលិករបស់ខ្លួន គឺជាផែនការស្នូល ដែលអម្រឹត បានអនុវត្ត។ គិតមកដល់ត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ អម្រឹត បានផ្តល់ការយកចិត្តទុកដាក់ចំពោះបុគ្គលិក តាមរយៈកម្មវិធីមួយចំនួនដូចខាងក្រោម៖
> បុគ្កលិកចំនួន ១.៤៥២ នាក់ បានចូលរួមក្នុងកម្មវិធី “Staff capacity building”
> បុគ្គលិកចំនួន ២៧៦ នាក់ បានចូលរួមកម្មវិធី “Talent management”
> បុគ្គលិកចំនួន ១.២២៥ នាក់ បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ សម្រាប់ខ្លួនឯងផ្ទាល់
> បុគ្គលិកចំនួន ៣.៨៤៣ នាក់បានទទួលសេវាធានារ៉ាប់រងផ្នែកសុខភាព និងគ្រោះថ្នាក់ ចំពោះក្រុមគ្រួសារ
> បុគ្គលិកនារីចំនួន ២១២ នាក់ទទួលបានការលំហែមាតុភាព ជាមួយនឹងការផ្តល់ជូននូវបៀវត្សពេញលេញ
១. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអប់រំផ្នែកហិរញ្ញវត្ថុ
> សិក្ខាកាមចំនួន ២.០០០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម ក្នុងនោះមានស្ត្រីចំនួន ៨៨១នាក់
> សិក្ខាកាមចំនួន ៨៩៧ នាក់ បានចូលរួមវគ្គអប់រំផ្នែកហិរញ្ញវត្ថុ ក្នុងនោះមានស្ត្រីចំនួន ៨០៨នាក់
> និស្សិតចំនួន ៣០០ នាក់ បានចូលរួមសិក្ខាសាលាស្តីអំពី “អក្ខរកម្មហិរញ្ញវត្ថុ” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡារ ក្រោមកិច្ចសហការរបស់ អម្រឹត។
២. ការវាស់វែងទៅលើកម្រិតជីវភាពរបស់អតិថិជន
ក្រោយការសិក្សាអំពីកម្រិតជីវភាពរបស់អតិថិជនខ្លួន អម្រឹត បានរកឃើញថា មានតែ ៦.៣% តែប៉ុណ្ណោះនៃអតិថិជនសរុបរបស់ខ្លួន ដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ។ អត្រានៃភាពក្រីក្ររបស់អតិថិជន អម្រឹត បានធ្លាក់ពី ៦.៧% ក្នុងឆ្នាំ២០១៧ មកត្រឹម ៦,៣% ក្នុងឆ្នាំ២០១៩។
Lorem Ipsum is simply dummy text of the
Apply For Loan
Looking to buy a car or home loan?
Call Us At
(+855) 23 111 111 / 23 222 222
info@amret.com.kh
Nearest Branch Location
Donec metus lorem, vulputate
sit amet, auctor iaculis lorem.