សាររបស់ថ្នាក់ដឹកនាំ

  • Home
  • សាររបស់ថ្នាក់ដឹកនាំ

ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

នៅក្នុងឆ្នំា២០១៧ អម្រឹត រក្សាបានជំហរឈានមុខគេនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាស្ថាប័នគំរូដ៏សំខាន់មួយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុទូទំាងពិភពលោក។ ជាក់ស្តែង វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានរីកលូតលាស់ជាទីមោទនៈចាប់តំាងពីទស្សវត្សរ៍ឆ្នំា១៩៩០ មក ហើយបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទ តាមរយៈការផ្តល់ឥណទាន និងការផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទជូនប្រជាជន ដែលកាលពីមុន លទ្ធភាពក្នុងការទទួលបានសេវាផ្លូវការទាំងនោះ របស់ពួកគាត់នៅមានភាពខ្វះខាតនៅឡើយ។
កត្តាដែលនាំឱ្យមានភាពជោគជ័យនៃការអភិវឌ្ឍន៍រីកចម្រើននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖
១)ការកែតម្រូវបទប្បញ្ញត្តិ និងការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នដោយធនាគារជាតិនៃកម្ពុជា ចាប់ពីដំណាក់កាលដំបូងនៃការអភិវឌ្ឍរបស់វិស័យនេះ
២) ការអនុវត្តភ្លាមៗស្របតាមការប្រតិបត្តិតាមល្អៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
៣)ការប្តេជ្ញាចិត្តរបស់ស្ថាប័នផ្តួចផ្តើមដំបូងក្នុងគោលបំណងអភិវឌ្ឍសង្គម ដោយផ្តោតជាសំខាន់លើការផ្តល់សេវាមីក្រូហិរញ្ញវត្ថុនៅតាមតំបន់ជនបទ និងទី
​​​​​​​៤) ការចូលរួមជាបន្តបន្ទាប់ពីម្ចាស់ជំនួយ និងវិនិយោគិនអន្តរជាតិ ក្នុងការធានាឲ្យមានទុនគ្រប់គ្រាន់សម្រាប់វិស័យនេះ។

គិតត្រឹមចុងខែកញ្ញា ឆ្នំា២០១៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទំាង១០ មានអតិថិជនទទួលឥណទានសរុប ចំនួន ២ លាននាក់ និងមានផលប័ត្រប្រាក់កម្ចីសរុប ចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក ស្របពេលដែលមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ចំនួន ៣,៨ លាននាក់ និងមានប្រាក់បញ្ញើសរុប ចំនួន ៥,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងសមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជា។

ឆ្នំា២០១៦ និង២០១៧ គឺជាឆ្នំានៃចំណុចរបត់មួយសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ។ ជាច្រើនឆ្នាំកន្លងមក ក្រុមប្រឹក្សាភិបាលរបស់អម្រឹត បាននិងកំពុងធ្វើការតាមដានស្ថានភាពទីផ្សារយ៉ាងប្រុងប្រយ័ត្ន ព្រមទាំងបានសង្កេតឃើញថា នៅពេលបំណុលបានកើនដល់ខ្ពស់មួយរួចហើយ ហានិភ័យទៅលើបំណុលលើសលុបអាចនឹងកើនឡើងបន្តទៀត និងបង្កជាវិបត្តិ ហើយក៏មានប្រទេសជាច្រើនធ្លាប់បានជួបនូវបទពិសោធន៍ទំាងនោះផងដែរ។ ការណ៍នេះ ក្រុមប្រឹក្សាភិបាលបានលើកទឹកចិត្តជាប់ជាប្រចំាដល់ថ្នាក់ដឹកនាំឱ្យផ្តោតលើការធានាគុណភាពនៃការជ្រើសរើសអតិថិជន និងការវាយតម្លៃឥណទាន ទោះបីជាលទ្ធផលអាចធ្វើឱ្យកំណើនឥណទានទាបជាងមុន និងបាត់បង់ចំណែកទីផ្សារច្រើនជាងគូប្រកួតប្រជែងក៏ដោយ។ ការប្រកួតប្រជែងដ៏ខ្លាំងខ្លា និងកំណើនឥណទានខ្ពស់ នឹងផ្តល់មកវិញនូវ ការធ្លាក់ចុះគុណភាពនៃផលប័ត្រឥណទាននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងការកើនឡើងនូវបំណុលលើសលុបដល់ប្រជាជនមួយភាគធំ។

ក្នុងឆ្នំា២០១៧ ដើម្បីការពារអតិថិជន និងបន្ថយល្បឿនកំណើនឥណទាន ធនាគារជាតិនៃកម្ពុជា បានកែប្រែបទប្បញ្ញត្តិសំខាន់ៗមួយចំនួន រួមមាន:
១) ការកំណត់ពិដានអត្រាការប្រាក់ឥណទានសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
២) ការកែសម្រួលច្បាប់ស្តីពីសំវិធានធន ដោយបានកែប្រែលើសំវិធានធននៃឥណទានកំពុងដំណើរការ និង
៣) ការមិនរាប់បញ្ចូលនៃប្រាក់ចំណេញបានធ្វើសវនកម្មរួចប្រចាំត្រីមាសដែលមាននៅក្នុងមូលធនសរុប សម្រាប់ប្រើក្នុងការគណនារកអនុបាតភាពគ្រប់គ្រាន់នៃដើមទុន។

អម្រឹត ដែលជាបុត្រសម្ព័ន្ធរបស់ Advans Group បានផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពទទួលខុសត្រូវខ្ពស់ នៅអាស៊ី និងអាហ្រ្វិក គឺជាស្ថាប័នដែលមានឥរិយាបទទំនួលខុសត្រូវជានិច្ច ដែលក្នុងនោះរួមមាន៖
១) ការផ្តល់អាទិភាពលើគុណភាពផលប័ត្រឥណទាន ជាជាងកំណើនឥណទាន ដែលឆ្លុះបញ្ចាំងតាមរយៈ អម្រឹតមាន ផលប័ត្រឥណទានស្ថិតក្នុងហានិភ័យ ល្អជាងគេបំផុតក្នុងកម្រឹតត្រឹមតែ (0,៣៨%) ប្រមាណពាក់កណ្តាល បើប្រៀបធៀបនឹងគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងវិស័យនេះ
២) ការប្តេជ្ញាចិត្តក្នុងការយកចិត្តទុកដាក់លើអតិថិជនស្មើៗគ្នា និងអនុវត្តតាមគោលការណ៍ការពារអតិថិជន ដែលជាលទ្ធផល អម្រឹតបានទទួលវិញ្ញាប័ណ្ណប័ត្រស្តីពី ការការពារអតិថិជន SMART របស់អម្រឹត នៅខែមិថុនា ឆ្នាំ២០១៦
៣) ការធានាលើដំណើរការ និងគោលនយោបាយរបស់ខ្លួន ក្នុងការការពារអតិថិជនមិនឲ្យជាប់បំណុលលើសលុបនិង
៤) គោរពតាមច្បាប់ទាំងអស់ ជាពិសេសច្បាប់ពន្ធដារ ហើយតាមរយៈការអនុវត្តនោះ អម្រឹតក៏បានទទួលវិញ្ញាបនប័ត្រមាសស្តីពី អនុលោមភាពសារពើពន្ធផងដែរ ។

ទោះបីជាមានផលវិបាកជាច្រើនក្នុងវិស័យនេះក៏ដោយ ឆ្នាំ២០១៧គឺជាឆ្នាំមួយល្អដែលអម្រឹតទទួលបាននូវការរីកចម្រើនគួរឲ្យកត់សម្គាល់ជាមួយនឹងកំណើនឥណទានប្រកបដោយការទទួលខុសត្រូវ និងការចំណាយទៅលើហានិភ័យមានកម្រិតទាបជាងអត្រាហានិភ័យជាមធ្យមដែលមានក្នុងវិស័យនេះ។ លទ្ធផលទាំងនេះគឺបានមកពីការផ្តោតនិងយកចិត្តទុកដាក់ទៅលើការងារស្នូលជាច្រើន ស្របទៅតាមបេសកកម្មរបស់អម្រឹត។ ការបន្តរក្សាបាននូវផលប័ត្រប្រាក់កម្ចីដែលមានគុណភាពខ្ពស់ ជាមួយនឹង ផលប័ត្រឥណទានស្ថិតក្នុងហានិភ័យ ៣០ថ្ងៃ ក្នុងអត្រា ០,៣៨% គឺបានបង្ហាញពីជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តសម្រាប់កំណើនឥណទានរបស់ អម្រឹត។ កំណើននេះក៏ត្រូវបានរួមដំណើរជាមួយការកើនឡើងនៃចំនួនប្រាក់បញ្ញើ ដែល ផ្តោតជាពិសេសទៅលើការបង្កើនប្រាក់បញ្ញើតូចៗតាមរយៈការពង្រីកចំនួនអតិថិជន ជាមូលដ្ឋាន ។ ទោះជាមានផលប៉ះពាល់ដោយបទប្ញ្ញត្តិថ្មីលើផលចំណេញក៏ដោយ ក៏អម្រឹតបានបញ្ជាក់សាជាថ្មីលើការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តតាមបេសកកម្មរបស់ខ្លួន ដើម្បីបម្រើសេវាជូនដល់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាពិសេសអតិថិជននៅតំបន់ជនបទ។

អម្រឹត បានចាប់ផ្តើមអនុវត្តកម្មវិធីផ្ទៃក្នុងចម្បងមួយ ក្នុងការសម្របតាមការកែប្រែបទប្ញ្ញត្តិថ្មី និងបរិយាកាសទីផ្សារ ដើម្បីមានលទ្ធភាពល្អជាងមុនក្នុងការបម្រើសេវាដែលមានគុណភាពជូនសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនិងមធ្យមជាមួយនឹងតម្លៃសមរម្យ។ នាឆ្នាំខាងមុខគឺជាឆ្នាំនៃការផ្លាស់ប្តូរដែលត្រូវផ្តោតលើការយកចិត្តទុកដាក់ទៅលើកត្តាសំខាន់ៗ ៣ គឺ៖
១) រក្សាកំណើនឥណទានប្រកបដោយការទទួលខុសត្រូវតាមរយៈការផ្តល់សេវាជូនសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម និងគ្រួសារដែលមានចំណូលទាបនិងមធ្យម នៅក្នុងតំបន់ជនបទនិងទីប្រជុំជន
២) លើកកម្ពស់ការទទួលប្រាក់បញ្ញើតូចៗ និងផ្ដល់សេវាហិរញ្ញវត្ថុសម្រាប់ជូនអតិថិជនជាច្រើនទៀត និង ការកែសម្រួលរចនាសម្ព័ន្ធរបស់អម្រឹត ក្នុងគោលបំណងបង្កើនគុណភាពនៃសេវាកម្ម និងប្រសិទ្ធភាពការងារដើម្បីកាត់បន្ថយចំណាយ។ អម្រឹតនិងបន្តអនុវត្តគម្រោង Amret Plus រួមមាន ការរៀបចំឡើងវិញនៃនិតិវិធីដំណើរការប្រតិបត្តិការ អាជីវកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស្តង់ដារសេវាកម្ម ប្រកបដោយភាពទាក់ទាញនិងមានលក្ខណៈប្រកួតប្រជែងខ្ពស់។ ការផ្តល់នូវសេវាកម្មដែលមានគុណភាពក្នុងតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង ជាមួយនឹងការផ្តល់ប្រាក់ចំណូលសមស្របជូនដល់បុគ្គលិកនិងអ្នកផ្តល់ប្រាក់កម្ចី ព្រមទាំងការផ្តល់ប្រាក់ចំណេញសមរម្យជូនភាគទុនិករបស់យើង វាគឺ ជាគោលការណ៍រួមរបស់យើង។

ជាងមួយឆ្នាំកន្លងមកនេះ អម្រឹតក៏បានរួមចំណែកផងដែរក្នុងការអភិវឌ្ឍបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសមួយទៀតទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ តាមរយៈការបន្ថែមដើមទុនវិនិយោគនៅក្នុង Advans Myanmar ។ អម្រឹតក៏បានផ្តល់ជំនាញការបច្ចេកទេស និងជួយទំនុកបម្រុង ដែលជាលទ្ធផល /ស្ថាប័ន Advans Myanmar នេះ ទទួលបានផលប័ត្រឥណទានចំនួន ១,៦ លានដុល្លារអាមេរិក ជាមួយអតិថិជនចំនួន ៥.០០០ នាក់ គិតត្រឹមខែធ្នូ ឆ្នំា២០១៧។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ភាគទុនិកទាំងអស់ ដែលបានបន្តគាំទ្រអម្រឹត និងថ្លែងអំណរគុណផងដែរដល់បុគ្គលិកថ្នាក់គ្រប់គ្រង ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ចំពោះការខិតខំប្រឹងប្រែង ដើម្បីធានាថា អម្រឹតនៅតែបន្តផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួនប្រកបដោយនិរន្តរភាព និងមានភាពទទួលខុសត្រូវខ្ពស់។ ដរាបណាយើងនៅបន្តដំណើរឆ្ពោះទៅមុខ យើងទាំងអស់គ្នានឹងធានាបានថា អម្រឹតនឹងរក្សាបាននូវអានុភាពរបស់ខ្លួននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយផ្តោតលើការបំពេញបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់។